khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នាំយកអំណោយផ្តល់ជូនអាជ្ញាធរខេត្តកំពង់ចាម សម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក
     
    ចែករំលែក ៖

    ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ នាំយកអំណោយផ្តល់ជូនអាជ្ញាធរខេត្តកំពង់ចាម សម្រាប់ចែកជូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក
    =======
    ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ ដឹកនាំព្រឹទ្ធសភា និងដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងដែលប្រទេសកម្ពុជាជួបប្រទះនូវជំងឺកូវីដ-១៩ និងដើម្បីចូលរូមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
    នាព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដឹកនាំដោយឯកឧត្តម អ៊ុក ប៊ុនឈឿន រួមដំណើរដោយឯកឧត្ដមអនុប្រធាន និងឯកឧត្តមលោកជំទាវជាលេខាធិការ និងសមាជិកក្រុមបានអញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគទៅប្រគល់ជូនអាជ្ញាធរខេត្តកំពង់ចាម សម្រាប់ជួយឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋមដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កក្នុងខេត្តកំពង់ចាម ។
    អំណោយដែលក្រុមសមាជិកព្រឹទ្ធសភាយកទៅប្រគល់ជូនអាជ្ញាធរខេត្តកំពង់ចាម នាពេលនេះរួមមាន៖ មី ១០០កេស ទឹកសុទ្ធ១០០កេស ត្រីខកំប៉ុង១០០យួរ ទឹកត្រី១០០យួរ និងទឹកស៊ីអ៊ីវ១០០យួរ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឆែក ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    ឯកឧត្តម ឈួន ឆាម តំណាងឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីបើកសន្និសីទស្តីពី អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអញ្ជើញចូលរួមពិធីបួងសួងនៅមុខប្រាសាទយាយព័ន្ធ នៃតំបន់ប្រាសាទសំបូរព្រៃគុក
    thumbnail
     
    ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុង ភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត
    thumbnail
     
    លោកជំទាវ ឃួន ឃុនឌី ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ បានអមដំណើរ សម្តេចគតិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញបន់ស្រន់ បួងសួងសុំសេចក្តីសុខ និងទស្សនាមជ្ឈមណ្ឌលសាសនា វប្បធម៍ ទេសចរណ៍ សំពៅត្រៃលោកត្រៃលក្ខ័ណ៍ ស្ថិតនៅភូមិកាល